សម្តេចក្រុមព្រះ យាងសំណេះសំណាល់ជាមួយប្រជាពលរដ្ឋស្រុកបន្ទាយអំពិល និងស្រុកថ្មពួក
ដោយ SKP.IT ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨
ភូមិត្រុំ គឺជាទឹកដី កំណើតរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែរបានកើតចេញចលនារួបរួមជាតិ រវាងអ្នកតស៊ូ និងអ្នក ស្នេហា ជាតិ ដែរបានដឹកនាំដោយសម្តេចព្រះបិតាឯករាជជាតិ ព្រះបរមរតនៈកោដ្ឋ ព្រះអង្គគឺអ្នកបង្រួបបង្រួម បង្កើតនូវចលនា នេះឡើង ទោះយ៉ាងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានយាង និង អញ្ចើញចុះសួរសុខ ទុក្ខ បងប្អូន សមាជិក សមាជិការ ប្រមាណជាជាង១០០០នាក់ មកពីទទាំងស្រុកបន្ទាយ អំពិលនៃខេត្តឧត្តរមានជ័យ។ នៅរសៀលថ្ងៃដដែល សម្តេចក្រុមព្រះ ព្រះប្រធាន និងអ្នកម្នាង បានយាង សួរសុខ ទុក្ខ បងប្អូនសមាជិក និងប្រជាពលរដ្ឋ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែរមានសមាជិកចូលប្រមាណជា ជាង ២០០០នាក់ ដែរមានឯកឧត្តម វ៉ោន សាហាក់ ជាប្រធានក្រុមការងារខេត្ត។