សម្តេចក្រុមព្រះ យាងសួរសុខទុក្ខសមាជិ​​​ក ស្រុកប្រាសាទបាគង
ដោយ SKP.IT ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨
គណៈកម្មាធិការខេត្តសៀមរាបមាន ឯកឧត្តម យឹម សាវី ជាប្រធានក្រុមការងារ បានរៀបចំអោយមាននូ​វកម្មវិធី សំណសំណាលជាមួយប្រជាពលរដ្ឋ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិ ប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយថ្នាក់ដឹកនាំនៃគណបក្ស មានឯកឧត្តម យូ ហុកគ្រី ឯកឧត្តម ប៉ោ ប៊ុនស្រ៊ឺ ឯកឧត្តម ឆឹង ចំរើន​ ឯកឧត្តម ចាប ញ៉ាលីវុធ ឯកឧត្តម លោកជំទាវ ដែរជាតំណាងរាស្រ្ត និងមានការរអញ្ញើញចូលរួមពីថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជាជាង២៧០០នាក់ កម្មវិធីនេះធ្វើឡើងនៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។ នៅក្នុងឪកាសនោះសម្តេចព្រះប្រធាន បានថ្លៃអំណរគុណចំពោះថ្នាកដឹកនាំខេត្ត ដែរមានរៀបចំ អោយព្រអង្គបានសួរសុខទុក្ខបងប្អូនប្រជារាស្រ្តនៅខេត្តសៀមរាបននេះ នៅទីបញ្ចប់សម្តេចក្រុមព្រះ និងអ្នកមា្នងបានសព្វព្រះទ័យចែកជូនដល់បងប្អូនក្នុងម្នាក់ៗទទួលបានព្រះរាជទ្រព្យចំនួន១ម៉ឺនរៀល និងក្រម៉ា១។