សម្តេចក្រុមព្រះ យាងសួរសុខទុក្ខសមាជិ​​​ក ឃុំត្រពាំងឬស្សី ខេត្តកំពង់ធំ
ដោយ SKP.IT ថ្ងៃទ២៧ ខែមេសា ឆ្នាំ២០១៨
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំនៃ គណបក្សបានយាង និងអញ្ជើញចុះសួរសុខទុក្ខ សមាជិក សមាជិការ និងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែរមានសមាជិកអញ្ជើញចូលរួម យ៉ាងច្រើនកុះករ។ នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ ព្រះប្រធាន បានថ្លៃអំណរគុណដល់ ឯកឧត្តម ប៉ោ ប៊ុនស្រ៊ឺ ជាប្រធានក្រុមការងារខេត្តកំពង់ធំ ដែរបានរៀបចំនូវកម្មវិធីសំណេះសំណាល នាព្រឹកនេះឡើង នៅទីបញ្ចប់សម្តេចក្រុមព្រះ និងអ្នកម្នាងបានសព្វព្រះទ័យចែកជូនដល់បងប្អូន សមាជិក ដែលបានចូលរួម ក្នុងម្នាក់ទទួលបានព្រះរាជទ្រព្វ១ម៉ឺនរៀល និងក្រម៉ាចំនួន១ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។