សម្តេចក្រុមព្រះ យាងសំណេះសំណាលជាមួយប្រជាពលរដ្ឋ សង្កាត់ក្បាលកោះ រាជធានីភ្នំពេញ
ដោយ SKP.IT ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨
ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និង អ្នកម្នាង អមព្រះដំណើរដោយថ្នាក់ដឹកនាំនៃគណបក្ស យាង និងអញ្ជើញចុះសំណេះសំណាល់ និងសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋនៅ សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែរមានអ្នកចូលប្រមាណជា ១៦០០នាក់។ នៅក្នុងឪកាសនោះសម្តេចក្រុមព្រះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ គណបក្សរាជធានីភ្នពេញ ដែរបានរៀបចំនូវពិធីនេះឡើង ដើម្បីអោយព្រះអង្គបានជួបដោយផ្ទាល់ ចំពោះប្រជា រាស្រ្តរបស់ព្រះអង្គ ទីបញ្ចប់ព្រះអង្គ និងអ្នកម្នាង បានសព្វព្រះទ័យចែកជូនដល់ប្រជាពលរដ្ឋទាំង ១៦០០នាក់ ក្នុងម្នាក់ៗទទួលបានព្រះរាជទ្រព្យចំនួន១ម៉ឺនរៀល និងក្រមា១ អាវ១។