សម្តេចក្រុមព្រះ យាងសួរសុខទុក្ខប្រជារាស្រ្ត នៅស្រុករលាប្អៀរ
ដោយ SKP.IT ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយ ថ្នាក់ដឹកនាំនៃគណបក្សរួមមាន សហជីវិន យូ ហុកគ្រី សហជីវិន ប៉ោ ប៊ុនស្រ៊ឺ សហជីវិន ញ៉េប ប៊ុនជិន សហជីវិន ឆឹង ចំរើន សហជីវិន សាយ ហាក់ សហជីវិន សៅ រ៉ានី សហជីវិន ហេង ចន្ថា សហជីវិន ចាប ញ៉ាលីវុធ និង សហជីវិន សហជីវិនី ដែរជាតំណាងរាស្រ្តមួយចំនួនទៀត បានយាងនឹងអញ្ញើញចុះ សំណេះសំណាល់ និងសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែរមានសមាជិក អញ្ជើញចូលរួម១៦០០នាក់ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។ នៅក្នុងឪកាសនោះ សម្តេចព្រះប្រធាន មានព្រះបន្ទូលកោតសរសើរ ដល់ថ្នាក់ដឹកនាំនៃខេត្ត ដែរបានរៀបចំអោយមានកម្មវិធី សំណោះសំណាល នេះឡើង ដើម្បីអោយព្រះអង្គបានយាងជួបសួរសុខទុក្ខ ដោយផ្ទាល់ដល់សមាជិក សមាជិការ និងបងប្អូនប្រជារាស្រ្ត របស់ព្រះអង្គ។ នៅទីបញ្ចប់សម្តេចព្រះប្រធាន និងអ្នកម្នាង បានសព្វព្រះទ័យចែក ជូនដល់ សមាជិកទាំង១៦០០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិការ១ ម៉ឺនរៀល និងក្រមាចំនួន១។