សម្តេចក្រុមព្រះ យាងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកងពិសី
ដោយ SKP.IT ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨
សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ដែរ ជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការង នៃគណបក្ស បានយាង និងអញ្ជើញចុះ សំណេះសំណាលជាមួយ បងប្អូនសមាជិក សមាជិការ និងប្រជាពលរដ្ឋមកពីស្រុកចំនួនបួន នៃខេត្តកំពង់ស្ពឺ ដែរមានអ្នកចូល រួមប្រមាណ ជា១៥០០នាក់នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ ព្រះប្រធាន និងអ្នកម្នាងបានសព្វព្រះទ័យ ចែកជូនដល់បង ប្អូនទាំង១៥០០នាក់ក្នុងម្នាក់ៗ ទទួលបាន ថវិការចំនួន៥ពាន់រៀល និងក្រម៉ាចំនួន១ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ភូមិស្លែង ឃុំស្តុក ស្រុកកងពិសី ខេត្តកំពង់ស្ពឺ។