កិច្ចប្រជុំគណៈកម្មាធិការចំពោះកិច្ចគណបក្សហ៊្វុនស៊ិនប៉ិច
ដោយ SKP.IT ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧
គណបក្សហ៊្វុនស៊ិនប៉ិចបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការចំពោះកិច្ច ក្រោយអធិបតីភាពសហជីវិន យូ ហុកគ្រី អនុប្រធានគណបក្ស មានការចូលរួមពីសហជីវិន ឈឹម សៀកឡេង ប្រធានក្រុមព្រឺទ្ធាចារ្យ សហជីវិន គីង សំណាង សមាជិកក្រុមព្រឹទ្ធាចារ្យ សហជីវិន ញ៉េប ប៊ុនជិន អនុប្រធានគណបក្ស សហជីវិន សៅ រ៉ានី អនុប្រធាន គណបក្ស សហជីវិន ឆឹង ចំរើន អនុប្រធានគណបក្ស សហជីវិន ហេង ចាន់ថា អនុប្រធានគណបក្ស សហជីវិន ចាប ញ៉ាលីវុធ អនុប្រធានគណបក្ស សហជីវិន សាយ ហាក់ អនុប្រធានគណបក្ស សហជីវិន យឹម សាវី អគ្គលេ ខាធិការប្រតិបត្តិ កិច្ចប្រជុំបានផ្តោតសំខាន់លើ កិច្ចការបោះឆ្នោតសម្រាប់ឆ្នាំ២០១៨ ខាងមុខព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២១០៧។