កិច្ចប្រជុំការងារបោះឆ្នោត គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ
ដោយ SKP.IT ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧​ សហជីវិន ឆឹង​ ចំរើន​ អនុប្រធាន គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និងជាប្រធាន ក្រុមការងារបោះឆ្នោតរាជធានីភ្នំពេញ​ និងសហជីវិន ផន ចន្ថា សមាជិកព្រឹទ្ធាចារ្យ និងជាអគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការបោះឆ្នោត បានដឹកនាំការប្រជុំ បន្តរៀបចំរចនាសម្ព័ន្ធថ្នាក់សង្កាត់-ខ័ណ្ឌ និងកិច្ចការបោះឆ្នោត សម្រាប់ឆ្នាំ២០១៨ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិចរាជាធានីភ្នំពេញ។