សម្តេចក្រុមព្រះ យាងសួរសុខទុកសកម្មជនខេត្តត្បូងឃ្មុំ
ដោយ SKP.IT ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧
រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច យាងសួរសុខទុក្ខ បងប្អូនសមា- ជិក សមាជិការ និងអ្នកគាំទ្រប្រមាណជា ៧០០នាក់ នៅក្នុងឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​ បន្ទាប់ពីឯកឧត្តម យូ ហុកគ្រី ប្រធានក្រុមការងារបានទូលថ្វាយ នូវរបាយ ការណ៍រួចមក សម្តេចក្រុមព្រះ ព្រះប្រធានបានបន្ទូលកោតសរសើរដោយស្មោះ ដល់បងប្អូនសមាជិក សមាជិការ ដែរជាបេក្ខភាពឈរឈ្មោះ បោះឆ្នោតឃុំ ឆ្នាំ២០១៧ នេះផងដែរ និងសូមអរគុណដល់ប្រជាពលរដ្ឋដែរបានចូល រួមក្នុងកម្មវិធីនេះ។