សម្តេចក្រុមព្រះ យាងសួរសុខទុក្ខ បងប្អូនឥស្លាម និងបងប្អូនជនជាតិព្នង,ព្រៅ
ដោយ SKP.IT ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយ សហជីវិន ញ៉េប ប៊ុនជិន សហជីវិន ប៉ោប៊ុនស្រ៊ឺ សហជីវិន ឆឹង ចំរើន អនុប្រធានគណបក្ស សហជីវិន យឹម សាវី អគ្គលេខាធិការប្រតិបត្តិ នឹងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានយាង និងអញ្ជើញចុះសួរសុខទុក ជាមួយសមាជិក និងបងប្អូនជនជាតិភាគតិច និងបងប្អូនឥស្លាមមានដូចជា ពេលព្រឹក វេលាម៉ោង៨ព្រឹក ជួបបងប្អូនឥស្លាម នៅភូមិមេប៉ៃ ឃុំជ្រៃ ស្រុកពេជ្រាដា មានសមាជីកចូលរួម ២០០នាក់ និងវេលាម៉ោង១០ព្រឹក ជួបបងប្អូនជនជាតិ​ ព្នង នៅភូមិស្រែហ៊ុយថ្មី ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី មានសមាជិកចូលរួម ២០០នាក់ បន្ទាប់មក ទៀតនៅវេលាម៉ោង១១ព្រឹកដដែល ជួបបងប្អូនជនជាតិព្រៅ នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគីរី មានសមាជិកចូលរួមប្រមាណជា៤០០នាក់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យចែកជូនដល់បងប្អូន ទាំងអស់ក្នុងម្នាក់ៗទទួលបាន ថវិការ១ម៉ឹនរៀល និងសម្ភារៈមួយចំនួនទៀត។