សម្តេចក្រុមព្រះ យាងសួរសុខទុក្ខ បងប្អូនជនជាតិភាគតិច
ដោយ SKP.IT ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយ សហជីវិន អនុប្រធានគណបក្ស សហជីវិនអគ្គលេខាធិការ ប្រតិបត្តិ នឹងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានយាង និងអញ្ជើញចុះសួរសុខទុក ជាមួយសមាជិក និងបងប្អូនជនជាតិភាគតិច ដែរស្រលាញ់របបរាជានិយម នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៣ រសៀល នៅភូមិចំការតែ សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។ នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យចែកជូនដល់បងប្អូន ទាំងអស់ក្នុងម្នាក់ៗទទួលបាន ថវិការ១ម៉ឹនរៀល និងសម្ភារៈមួយចំនួនទៀត។