សម្តេចក្រុមព្រះ យាងសំណេះសំណាល់ជាមួយសមាជិក ខេត្តឧត្តរមានជ័យ
ដោយ SKP.IT ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧
ទោះជាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅភូមិត្រុំ ឃុំបន្ទាយអំពិល នៅតែរងចាំទទួល ការយាង មកសួរសុខទុក្ខ សមាជិក សមាជិការ ដោយពុំខ្លាចក្តៅទេ ព្រោះតែការនឹករលឹក និងការស្រលាញ់ ចំពោះព្រះវត្ត មាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែរព្រះអង្គ បានយាងមកសួរសុខទុក្ខ បងប្អូន នៅក្នុងភូមិត្រុំ ឃុំបន្ទាយ អំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។ ឪកាសនោះ សម្តេច ក្រុមព្រះ ព្រះប្រធាន បានសព្វព្រះទ័យ ចែកជូនដល់បងប្អូនទាំង១២០០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិការ៥ពាន់ រៀល ថ្នាំពេទ្យ១កញ្ចប់ សៀវភៅ១ បិច១ដើម។ល។