សម្តេចក្រុមព្រះ យាងសំណេះសំណាល់ជាមួយសមាជិក ខេតបន្ទាយមានជ័យ
ដោយ SKP.IT ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧
សម្តេចក្រុមព្រះ ព្រះប្រធាន គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំ មួយចំនួនទៀត បានយាង និងអញ្ជើញសួរសុខទុក សមាជិក សមាជិកា និងបងប្អូន ប្រជាពលរដ្ឋ នៅ ១-វត្ថភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ២-ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានសមាជិកចូលរួមប្រមាណជា ១០០០នាក់ ខេត្តនេះ ជាទឹកដី ដែរព្រះអង្គ បានធ្វើការតស៊ូ ដើម្បីជាតិមាតុភូមិ ។ នៅក្នុងឪកាសនោះសម្តេចក្រុមព្រះ ព្រះប្រធាន បានសព្វព្រះទ័យ ចែកជូនដល់បងប្អូនក្នុងម្នាក់ៗទទួលបាន ថវិការ៥ពាន់រៀល ថ្នាំពេទ្យ១កញ្ចប់ សៀវភៅ១ បិច១ដើម។ល។