សម្តេចក្រុមព្រះ យាងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង
ដោយ SKP.IT ថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០១៧
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច អមព្រះដំណើរដោយ សហជីវិន យូ ហុកគ្រី សហជីវិន ញ៉េប ប៊ុនជិន ជាប្រធាមក្រុមការងារខេត្តបាត់ដំបង សហជវិន យឹម សាវី សហជិវិន ប៉ោ ប៊ុនស្រ៊ឺ សហជីវិន ឆឹង ចំរើន សហជីវិន ហេង ចន្ថា សហជីវិន ចាប ញ៉ាលីវុធ អនុប្រធានគណបក្ស សហជីវិន សាយ ហាក់ អគ្គលេខាធិការ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានយាង និងអញ្ជើញចុះ សួរសុខទុក្ខ បងប្អូន សមាជិក សមាជិការ៖ -រសៀលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៧ ឃុំព្រៃស្វាយ និងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជា ១០០០នាក់ ។ -ព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែរមានសមាជិក សមាជិកាចូលរួម ប្រមាណជា៥០០នាក់ នៅក្នុងឪកាសនោះសម្តេចក្រុមព្រះ ព្រះប្រធាន បានសព្វព្រះទ័យ ចែកជូនដល់បងប្អូនក្នុងម្នាក់ៗទទួលបាន ថវិការ៥ពាន់រៀល ថ្នាំពេទ្យ១កញ្ចប់ សៀវភៅ១ បិច១ដើម។ល។