សម្តេចក្រុមព្រះ យាងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង
ដោយ SKP.IT ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧
រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំ នៃគណបក្ស បានយាងនិងអញ្ជើញចុះសួរសុខទុក្ខ និងសំណេះ សណាលជាមួយបងប្អូនសមាជិក សមាជិកា នៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលមាន បងប្អូនប្រជាពល រដ្ឋចូលរួមប្រមាណជាជាង៤០០នាក់។ នៅក្នុងឪកាសនោះ សម្តេចព្រះប្រធាន និងអ្នកម្នាង បានសព្វព្រះចែកជូន ដល់បងប្អូន ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល ថ្នាំពេទ្យ១កញ្ចប់ សៀវភៅ១ក្បាល និងប៉ិច១ដើម។