កិច្ចប្រជុំក្រុមការងារខេត្ត គណបក្សហ្វ៊ុនស៊ិនប៉ិច
ដោយ SKP.IT ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦
ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំកិច្ចប្រជុំក្រុមការ ងារខេត្ត ក្រោមព្រះអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធា គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង នៅក្នុងឪកាសនោះក៏មានកា រអញ្ជើញចូលរួម ឯកឧត្តម យូ ហុកគ្រី ប្រធានក្រុមការ ងារខេត្តត្បូងឃ្មុំ ឯកឧត្តម ញ៉េប ប៊ុនជិន ប្រធានក្រុមការ ងារខេត្តបាត់ដំបង ឯកឧត្តម យឹម សាវី ប្រធានក្រុមការងារ ខេត្តពោធិសាតិ៍ ឯកឧត្តម ឆឹង ចំរើន ប្រធានក្រុមការ ងាររាជធានីភ្នំពេញ ឯកឧត្តម សៅ រ៉ានី ប្រធានក្រុមការងារ ខេត្តព្រះសីហនុ និងឯកឧត្តម សាយ ហាក់ ប្រធាន ក្រុមការងារខេត្តព្រៃវែង ព្រមទាំងឯកឧត្តម ដែលជាថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត មានចំនួនសរុបប្រមាណជា ៥០នាក់ ធ្វើនៅភោជនីដ្ឋាន សាវេនស៊ី រាជធានីភ្នំពេញ។