ឯកឧត្តម ញ៉េប ប៊ុនជិន ចុះសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សខេត្តបាត់ដំបង
ដោយ SKP.IT ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦
ឯកឧត្តម ញ៉េប ប៊ុនជិន អនុប្រធានគណបក្សរាជានិយមហ៊្វុនសុិនបុិចនិងជាប្រធានក្រុមការងារខេត្តបាត់ដំបង បាន ចុះជួបសំណេះសំណាល និងស្វែងយល់អំពីជីវភាពរស់នៅ ការបង្កបង្កេីនផលធ្វេីស្រែចំការរបស់សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តា ភូមិ - ឃុំ​ - ស្រុក មួយចំនួននៃខេត្តបាត់ដំបង រយះពេល2ថ្ងៃ (10-11/9/2016 ) ។
មានប្រសាសន៏សំណេះសំណាលទៅកាន់សមាជិក សមាជិកា ឯកឧត្តម ក្នុងព្រះបរមនាម នៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងក្នុងនាមណបក្សហ៊្វុនសុិនបុិច សូមថ្លែងអំណរ គុណ ជូនចំពោះ​ សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ទ ទាំងអស់ដែលបានគាំទ្រ និងបោះឆ្នោតជូន គណបក្សរាជានិយមហ៊្វុនសុិនបុិច តាំងពីឆ្នាំ1993- 1998 និងឆ្នាំ2003 ។
ឯកឧត្តម បានបន្តទៀតថា គណបក្សហ៊្វុនសុិនបុិច ​បានបំរេីនិងជួយប្រទេសជាតិ ប្រជារាស្រ្តច្រេីនណាស់ តាំងពីនៅក្នុងដំណាក់កាលតស៊ូនៅតាមបណ្តោយព្រដែំនកម្ពុជា-ថៃ :
- បានបណ្តេញកងទ័ពបរទេសឈ្លានពានចេញពីទឹកដីកម្ពុជា នៅឆ្នាំ1989 ។
-បានបង្កេីតអោយមានសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស ថ្ងៃទី​ 23 ខែតុលា ឆ្នាំ1991 ដ៏មានសារះសំខាន់បំផុតសម្រាប់ប្រជា ជាតិខ្មែរទាំងមូល។
ជាពិសេសនៅពេលបោះឆ្នោតឆ្នាំ1993គណបក្សហ៊្វុនសុិនបុិចទទួលជោគជ័យយ៉ាងត្រចះត្រចង់ ប៉ុន្តែដោយទឹកព្រះទ័យគិតគូអំពីឧត្តមប្រយោជន៏ជាតិ ប្រជារាស្រ្តជាធំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនសុិនបុិច សុខចិត្តលះបង់ ផលប្រយោជន៏ សេចក្តីសុខផ្ទាល់ខ្លួន ហេីយធ្វេីការបែងចែកអំណាចអោយទៅគណបក្សដែលចាញ់ឆ្នោត ដេីម្បីបញ្ជៀស សង្រ្គាមបង្ហូរឈាមខ្មែរនិងខ្មែរឡេីងវិញ មិនអោយមានតំបន់ អបគមន៏បែងចែកទឹកដីខាងកេីតទន្លេមេគង្គ​​​ ៕
តាមរយះ នៃការបែងចែកអំណាច របស់គណបក្សហ៊្វុនសុិន បុិចនាឆ្នាំ1993នេះហេីយ ទេីបប្រទេសជាតិយេីងមាន សុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ហេីយសមិទ្ធផល ដ៏ធំធេងមិនអាចកាត់ថ្លៃបានដែល សម្តេចក្រុមព្រះ និងគណ បក្សFCP បានផ្តល់ជូនជាតិនិងប្រជារាស្រ្ត​ រួមមាន :
-របបរាជានិយមអាស្រ័យធម្មនុញ ព្រះរាជាណាចក្រកម្ពុជាទី2
-ភ្លេងជាតិ ទង់ជាតិ អធិបតេយ្យភាព ​បូរណភាពទឹកដី​៕
-សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទាំងការធ្វេីដំណេីរក្នុងនិងក្រៅ ប្រទេស និងការបញ្ចេញមតិ សេរីភាពសារពត៍មាន ។
-របបទីផ្សារសេរី
-សេរីភាពជំនឿសាសនានា ។ល។
ជាមួយគ្នានេះ​ក្នុងព្រះឋានៈ ជានាយករដ្ឋមន្រ្តីទី1 ដឹកនាំរាជរដ្ឋាភិបាលរយះពេលតែពីរឆ្នាំប៉ុណ្ណោះ ព្រះអង្គ​ បានធ្វេីអោយប្រទេសជាតិមានការរីកចម្រេីនលេីគ្រប់វិស័យ យ៉ាងឆាប់រហ័ស អ្នកវិនិយោគទុនជាតិនិងអន្តរជាតិ បានចូលមកបណ្តាក់ទុនរកសុីបង្កេីតរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលផ្តល់ការងារធ្វេីយ៉ាងច្រេីនជូនដល់ប្រជាពលរដ្ឋ ជាពិសេសសយុវជន យុវនារី​ ។ ចំពោះប្រជាកសិករវិញ ភោគផលដំណាំគ្រប់ប្រភេទសំបូរទីផ្សារ ហេីយលក់បានក្នុងកំរៃខ្ពស់ ធ្វេីអោយជីវភាពប្រជាពលរដ្ឋមានភាពកាន់តែល្អប្រសេីរឡេីង ។
នៅឆ្នាំ1998-2006 ក្នុងព្រះឋាន: ជាព្រះប្រធានរដ្ឋសភា ព្រះអង្គបានដឹកនាំស្ថាប័ននីតិបញ្ញត្តិមួយនេះក្លាយជាស្ថាប័នប្រជាធិបតេយ្យ បំរេីឧត្តមប្រយោជន៏ជាតិ យ៉ាងពិតប្រាកដ ប្រកបដោយកិតិ្តយស មានកិត្យានុភាព​នៅលេីឆាកអន្តរជាតិ ព្រះអង្គ បានពង្រឹងនីតិរដ្ឋនៅកម្ពុជា ដោយធ្វេីអោយស្ថាប័ន ជាតិទាំងបីចែកដាច់ពីគ្នា នីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ
ឆ្លងតាមរយះការឆ្លុះបញ្ចាំង តាំងពីឆ្នាំ1993 រហូតដល់ ឆ្នាំ 2006 ឃេីញថានៅពេលគណបក្សហ៊្វុនសុិនបុិចមានអសន: នៅក្នុងរដ្ឋសភាជាតិ គណបក្សFCP បានបម្រេីនិងជួយជាតិ ច្រេីនណាស់រួមទាំងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោ បាយ ការអភិវឌ្ឍន៏ជាតិលេីគ្រប់វិស័យ​ ។ល។
ដោយឡែកបេីពិនិត្យមេីលស្ថានភាពនយោបាយបច្ចុប្បន្ននេះ ឃេីញថាក្រោយពីការបោះឆ្នោតឆ្នាំ2013មក មានរយះពេល ជាងបីឆ្នាំហេីយ ​គណបក្សដែលមានអសន:នៅក្នុងរដ្ឋសភា ពុំបានបំរេីផលប្រយោជន៏អ្វីបន្តិចសោះដល់ជាតិនិងប្រជារាស្រ្តឡេីយ ។ ផ្ទុយទៅវិញ បានផ្តល់នូវភាពវឹកវក្នុងសង្គម អស្ថេរភាពនយោបាយ បាតុកម្ម ឃាតកម្ម ប្រជារាស្រ្តរស់នៅក្នុងភាពភ័យខ្លាច បញ្ហាសង្គមជាច្រេីនកេីតឡេីងកាន់តែធ្ងន់ធ្ងរទៅៗដោះស្រាយមិនបាន ជីវភាពប្រជារាស្រ្តជួបការលំបាក អត់ការងារធ្វេី កសិករធ្វេីស្រែចំការមិនបានផល ហេីយខ្វះទីផ្សារ លក់បានកំរៃទាប ជំពាក់បំណុលគេ ។ល។
ដោយមេីលឃេីញនូវបញ្ហាជាតិកាន់តែធ្ងន់ធ្ងរ ប្រជារាស្រ្តមានទុក្ខលំបាកយ៉ាងនេះហេីយទេីប សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គយាងចូលក្នុងឆាកនយោបាយ ដឹកនាំគណ បក្សFCPឡេីងវិញ​ ធ្វេីការប្រមែប្រមូលអ្នករាជានិយម អ្នកសី ហនុនិយម អ្នកស្នេហាជាតិ ដេីម្បីក្លាយជាកម្លាំងជាតិដ៏ធំរឹងមាំ​ ឈានទៅដោះស្រាយបញ្ហាជូនជាតិ រួមមាន :
ភាពក្រីក្ររបស់ប្រជារាស្រ្ត ភាពអត់ការងារធ្វេី​ បញ្ហាដីធ្លី បញ្ហាសុខមាលភាពប្រជារាស្រ្តក្រីក្រ ទីផ្សារកសិផល ភាពអយុត្តិធម៍ ក្នុងសង្គម ។ល។
សូមបងប្អូនជនរួមជាតិមេត្តាគាំទ្រនិង បោះឆ្នោតជូនគណ បក្សរាជានិយមហ៊្វុនសុិនបុិចនៅឆ្នាំ2017និងឆ្នាំ2018 ដេីម្បីដោះស្រាយបញ្ហាជូនជាតិយេីង ។ ហេីយសូមបងប្អូនមានសង្ឃឹមទុកចិត្តចុះថា សម្តេចក្រុមព្រះ ព្រះអង្គ ប្រាកដជាអាចស្រោយស្រងជាតិ ដោះស្រាយបញ្ហាជាតិបាន ព្រោះ ព្រះអង្គ ជាបញ្ញាវ័ន្ត មានចំណេះដឹងខ្ពងខ្ឋស់ មានបទពិសោធន៏ ក្នុងការដឹកនាំជាតិទាំងក្នុងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ជាពិសេសបទពិសោធន៏ ជោគជ័យក្នុងការដោះស្រាយបញ្ហានយោបាយធំៗជូនជាតិនាពេលកន្លងមក។