កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្ត នៃគណបក្សហ៊្វុនស៊ិនប៉ិច
ដោយ SKP.IT ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦
អគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិខេត្ត-ក្រុងទាំង២៥ ក្រោមព្រះអធិបតីភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស និងអ្នកម្នាង មានវត្តមានចូលរួម ក្នុងប្រជុំមាន ឯកឧត្តម ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស ឯកឧត្តម សាយ ហាក់ អគ្គលេខាធិការ ប្រតិបត្តិ ឯកឧត្តមអគ្គលេខាធិការរង សហជីវិន សហជីវិនី ដែលជាប្រធាន អនុប្រធាន ប្រតិបត្តិខេត្តទាំង២៥ខេត្ត-ក្រុង សរុបទាំងអស់ជាង១០០នាក់។