គណបក្សហ្វ៊ុនស៊ិនប៉ិច បើកកិច្ចប្រជុំពិភាក្សាក្នុងយុទ្ធនាការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់
ដោយ SKP.IT ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦
ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច រាជធានីភ្នំពេញ ខ័ណ្ឌជ្រោយ ចង្វារ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្ដម យូ ហុកគ្រី អនុប្រធានគណបក្ស នៅក្នុងឪកាសនោះ ក៏មាន ការចូលរួមពី ឯកឧត្តម ញ៉េប ប៊ុនជិន អនុប្រធានគណបក្ស ឯកឧត្តម នុត សុខុម អនុប្រធានគណបក្ស ឯកឧត្តម ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស ឯកឧត្តម ឆឹង ចំរើន អមនុប្រធានគណបក្ស ឯកឧត្តម សាយ ហាក់ អគ្គលេខា ធិការប្រតិបត្តិ និងឯកឧត្តម ជាអគ្គលេខាធិការង មួយចំនួនទៀតផងដែរ។ កិច្ចពិភាក្សាក្នុងអង្គប្រជុំ បានផ្តោតជា សំខាន់ ទៅលើ ការងារក្នុងយុទ្ធនាការបោះ ឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ឆ្នាំ២០១៨។