ឯកឧត្តម ញ៉េប ប៊ុនជិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន
ដោយ SKP.IT ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ញ៉េប ប៊ុនជិន អនុប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច និងជា ព្រះរាជតំណាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលជួបពិភាក្សាការងារជមួយគណៈប្រតិភូចិន នៅទីស្នាកការគណបក្ស ហ៊្វុនស៊ិនប៉ិច ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងជំនួបនោះ បានផ្តោត ជាសំខាន់ទៅលើការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយ រវាងបក្សកុម្មុនិយចិន និងគណបក្សហ៊្វុនស៊ិនប៉ិច ជាពិសេសកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាង ថ្នាក់ដឹកនាំកំពូលចិន ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច។ នៅក្នុងនោះដែរ សម្តេចក្រុមព្រះ ព្រះប្រធាន និងអ្នកម្នាង បានសព្វព្រះទ័យ ព្រះទានអាហារថ្ងៃត្រង់ជូនដល់គណៈប្រតិភូចិន ជាមួយព្រះអង្គ នៅភោជនីដ្ឋាន Ta Terra Zaរាជាធានីភ្នំពេញ។