សម្តេចក្រុមព្រះ យាងសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិព្រែកសង្កែ
ដោយ SKP.IT ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្ស ហ៊្វុនស៊ិនប៉ិច បានយាងនិង អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការ នៅភូមិព្រែក សង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងស្រង់ ខេត្តកំពង់ចាម។ នៅក្នុងឪការនោះព្រះអង្គ បានមានព្រះបន្ទូល សួរសុខ ទុក្ខ ដល់បងប្អូនទាំងអស់ដែរបានអញ្ជើញមកនៅពេលនេះ និងជាពិសេស សុំបងប្អូនមេត្តាជួយគាំទ្រ បោះឆ្នោត ជូនគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចអោយ បានច្រើន នៅទីបញ្ចប់សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះហឫ ទ័យចែកជូនដល់បងប្អូនទាំង១០០០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឹនរៀល និងក្រមា១។