សម្តេចក្រុមព្រះ យាងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម
ដោយ SKP.IT ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មួយចំនួនទៀត បានយាង និងអញ្ជើចុះសួរសុខទុក្ខ សមាជិក សមាជិកា និងបងប្ងូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិសូរគង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានសមាជិក ចូលរួមប្រមាណជាជិត ១ពាន់នាក់។ នៅក្នុងឪកាសនោះសម្តេចក្រុមព្រះ ព្រធានគណបក្ស បានមានព្រះបន្ទូលថា ​និងផ្តល់​ម៉ូតូ​១​គ្រឿង​ដល់​មេឃុំ​និង​គោ​មេ​១​ក្បាល​ដល់​ជំទប់​ទី​១ និង​ទី​២​របស់​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ប្រសិនបើ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឈ្នះ​ឆ្នោតឃុំ-សង្កាត់ ​នៅ​អាណត្តិ​ទី​៦ ឆ្នាំ២០១៧ នាពេលខាងមុខនេះ។ នៅចុងបញ្ជប់ សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យ ប្រទានដល់ សមាជិក សមាជិកាក្នុងម្នាក់ៗ ទទួលបានថវិការ ៥ពាន់រៀល ព្រះឆ័យលក្ឋសម្តេចតា មួយសន្លឹក នំប៉ាំង២ដើម ត្រីខ មួយកំប៉ុង។