សម្តេចក្រុមព្រះ យាងសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ
ដោយ SKP.IT ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦
គណបក្សហ៊្វុនស៊ិនប៉ិច ខេត្តកំពង់ស្ពឺបានរៀបចំពិធីសំណេះសំណាល ជាមួយថ្នាក់ ដឹកនាំខេត្ត-ស្រុកទាំង៨ ក្រោមព្រះអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន និងអ្នកម្នាង នរោត្តម ផល្លា រណឫទ្ធិ ប្រធានក្រុមការងារខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ដែលមានសមាជិកចូលចំនួន៥០នាក់។ នៅក្នុងឪកាសនោះ សម្តេចព្រះប្រធាន មានព្រះបន្ទូល សុំឱ្យថ្នាក់ដឹកនាំខេត្ត ស្រុកទាំងអស់មេត្តា ធ្វើយ៉ាងណា មានការស្មោះត្រង់ សហការគ្នា ដើម្បីប្រមែប្រមូលបងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់របបរាជានិយម ឱ្យជួយ បោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ២០១៧-២០១៨នាពេលខាងនេះ។