គណបក្សហ៊្វុនស៊ិនប៉ិច បើកកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល
ដោយ SKP.IT ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦
នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិចរាធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំកំពូល ក្រោមព្រះ អធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស និងអ្នកម្នាង នរោត្តម ផល្លា រណឫទ្ធិ។ សមាជិក សមាជិកា អញ្ជើញចូលរួមមាន ឯកឧត្តម យូ ហុកគ្រី អនុប្រធានគណបក្ស , ឯកឧត្តម ញ៉េប ប៊ុនជិន អនុប្រធាន, ឯកឧត្តម យឹម សាវី អនុប្រធាន, ឯកឧត្តម ឆឹង ចំរើន អនុប្រធាន, ឯកឧត្តម ហ៊ុន ភឿង អនុប្រធាន, ឯកឧត្តម ហេង ចន្ថា អនុប្រធាន, ឯកឧត្តម សាយ ហាក់ អគ្គលេខាធិការប្រតិបត្តិ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធាចារ្យ, ប្រធានក្រុមការងារ ,ប្រធានប្រតិបត្តិខេត្ត សរុបមានចំនួន ១០០នាក់។