គណបក្សហ៊្វុនស៊ិនប៉ិច អបអរសាទរ សមាជលើកទី៧ របស់បក្សពលករកូរ៉េ
ដោយ SKP.IT ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦
នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯ.ឧ យូ ហុកគ្រី ព្រះរាជតំណាងសម្តេចក្រុមព្រះ ព្រះប្រធាន គណបក្សហ៊្វុនស៊ិន៉ិច ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមពិធីលៀងសាយភោជ នៅ Restaurant MORANBONG រាជធានីភ្នំពេញ ក្នុងឪកាសអបអរសាទរ សមាជលើកទី៧ របស់បក្សពលករកូរ៉េ ដែលបាន ជ្រើសរើសលោកសេនាប្រមុខ គឹម ជុងអ៊ុន ធ្វើជាប្រធានគណបក្សពលករកូរ៉េ។