សម្តេចក្រុមព្រះ យាងសួរសុខទុក្ខ សមាជិក សមាជិការ ខេត្តកំពង់ស្ពឺ
ដោយ SKP.IT ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦
ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ ដឹកនាំជាន់ខ្ពស់មួយ ចំនួនទៀត បានយាង និងអញ្ជើញចុះសួរសុខទុក្ខ បងប្អូន សមាជិក-សមាជិការ នៅក្នុងខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ បានធ្វើឡើងនៅក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដែលមានសមាជិក ចូលរួមប្រមាណជា ៥០០នាក់។ នៅចុងបញ្ចប់នៃកម្មវិធី សម្តេចព្រះប្រធាន និងអ្នកម្នាង បានសព្វព្រះទ័យ ព្រះរាជទានដល់សមាជិក ក្នុងម្នាក់ៗ ទទួលមានថវិការចំនួន ១ម៉ឺនរៀល ,សៀវភៅមានរូប សម្តេចឪ១ក្បាល និងមីចំនួន៣កញ្ចប់ ទឹកសុទ្ធមួយដប។