សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលជាមួយយុវជន យុវនារី និស្សិត បញ្ញវន្ត

ដោយ SKP.IT ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦
យោងតាម Page Facbook សម្តេចក្រុមព្រះ នោត្តម រណឫទ្ធិ បានចេញផ្សាយថា នៅវេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃទី30 ខែមេសា ឆ្នាំ២០១៦ ខ្ញុំ និង អ្នកម្នាង មាន ហឫទ័យសប្បាយរីករាយ ដោយបានជួប និងសំណេះ សំណាល់ ផ្ទាល់ជាមួយយុវជន-យុវនារី ជា និស្សិត បញ្ញវន្ត មួយក្រុម ប្រមាណជាជិត ១០០នាក់ ជាទំពាំងស្នង ឫស្សី ដែលស្រឡាញ់របបរាជានិយម នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានរៀបចំធ្វើឡើងនៅភោជនីដ្ឋាន មួយស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែរមានការចូលរួមអមព្រះដំណើរពីថ្នាក់ដឹកនាំនៃ កណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។