សម្តេចក្រុមព្រះ យាងសួរសុខទុក សមាជិក សមាជិកា នៅខេត្តកំពង់ឆ្នាំង

ដោយ SKP.IT ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦
សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មួយ ចំនួនទៀត បានយាង និងអញ្ជើញ ចុះ សួរសុខទុក្ខសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាជិត ២០០០នាក់ នៅទីស្នាកការគណបក្ស ទីរួមខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦។ នៅក្នុងឪកាស នោះ សម្តេចក្រុមព្រះ បានមានបន្ទូលកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្តទាំងអស់ ដែរបានរៀបចំកម្មវិធីសំណេះ សំណាលនេះ ហើយព្រះអង្គ បានសម្តែងក្តីនឹករលឹក យ៉ាងកក់ក្តៅបំផុត ដែរសហជីវិន សហជីវិនី នៅតែរួមរស់ក្នុង ដំបូលតែមួយ គឺដំបូលនៃរបបរាជានិយម ក្នុងក្របខ័ណ្ឌគណបក្សហ៊្វុនស៊ិនប៉ិច។ នៅចុងបញ្ចប់នៃកម្មវិធី សម្តេចក្រុមព្រះ និងអ្នកម្នាង ព្រះអង្គបានសព្វព្រះទ័យ ព្រះថវិការ និងសម្ភារៈមួយចំនួនផងដែរ។