សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងសួរសុកទុក្ខ បងប្អូនអ្នកប្រកបរបរធ្លាក់ស៊ីក្លូ

ដោយ SKP.IT ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦
យោងតាម Page Facebook សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឱ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ស្តេចយាងសួរសុកទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែរប្រកបរបរចិញ្ចឹមជីវិត ដោយធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ដើម្បីបានដឹងពីជីវភាព និងការលំបាក ក្នុងការរស់នៅប្រចាំថ្ងៃ ដែរមានម្ចាស់ស៊ីក្លូចូលរួមប្រមាណជា៥៤នាក់ ស្ថិតក្នូងឪកាសនោះ សម្តេចក្រុមព្រះ ព្រះអង្គបានសព្វព្រះទ័យប្រទាននូវ ព្រះរាជទ្រព្យ ក្នុងម្នាក់ៗទទួលថវិកាចំនួន២ម៉ឺនរៀល។