សម្តេចក្រុមព្រះ អំពាវនាវឲ្យ យុវជន-យុវនារី សាមគ្គីគ្នា ដើម្បីលើក ស្ទួយរបបរាជានិយម និងសីហនុនិយម
ដោយ SKP.IT ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់យុវជន-យុវនារី គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ត្រូវសាមគ្គីគ្នា ប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយមក្លាយជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
សម្តេចក្រុមព្រះ បានមានព្រះបន្ទូលទៅកាន់ចលនាយុវជនគណបក្សហ៊្វុនស៊ិនប៉ិច នាខេត្តបាត់ដំបង ប្រមាណ២០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចក្រុមព្រះ បានមានបន្ទូលទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច គឺបានបង្កើរបបរាជានិយម នេះមានភាពល្បីល្បាញឡើងវិញដូចកាលឆ្នាំ១៩៩៣។
សម្តេចក្រុមព្រះបានលើកឡើងថា ” យុវជន-យុវនារី គឺជាទំពាំងស្នងឬស្សី”ដូច្នេះ វាស្នាប្រទេសជាតិ គឺពឹងផ្អែកលើយុវជនខ្មែរ ជាអ្នកថែរក្សា និងការពារ ហើយមិនតែប៉ុណ្ណោះប្រសិនបើគ្មានការសាមគ្គីគ្នាទេ ប្រទេសជាតិ នឹងមិនមានភាពរីកចំរើនឆាប់រហ័សនោះឡើយ”។ នៅទីបញ្ចប់សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យ ប្រោសប្រទាន នូវព្រះរាជទ្រព្យនិងសម្ភារៈសិក្សា ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល សៀវភៅ១ក្បាល ប៉ិច១ដើម និងនំ១កញ្ចប់ ស៊ីឌីបទចម្រៀង១។