កិច្ចប្រជុំថ្នាក់ដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិ រាជធានី-ខេត្ត ទាំង២៥ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច

ដោយ SKP.IT ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦
ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំ នៃគណបក្ស ហ៊្វុនស៊ិនប៉ិច បានយាង និងអញ្ជើញចុះ សួរសុខទុក្ខ បងប្អូនសមាជិក សមាជិការ នៅក្នុងស្រុកចំនួន២ នៃខេត្ត កំពង់ធំ ដែរមានសមាជិកចូលរួមចំនួន១៥០០នាក់ កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្ស ស្ថិតក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឆ្លៀតក្នុងឪកាស ដ៏ថ្លៃថ្លារនោះ សម្តេចព្រះប្រធាន បានមានព្រះបន្ទូល កោតសរ សើរដល់សមាជិក សមាជិការ ដែរជាថ្នាក់ដឹកនាំ ខេត្ត-ស្រុក ទាំងអស់នៅតែស្មោះត្រង់ ស្វាមីភ័ក្រ ដង្ហែតាម សម្តេចព្រះប្រធាន ជានិច្ច ជាពិសេសស្មោះត្រង់ជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលបានបង្កើតឡើងដោយ អង្គសម្តេចឪ សម្តេចតា សម្តេចតាតួត ព្រះបិតាស្ថាបនិក ព្រះបរមរតនៈកោដ្ឋ នៃយើង។ នៅទីបញ្ជប់ សម្តេចក្រុមព្រះ ព្រះប្រធាន និងអ្នកម្នាង បានសព្វហឫទ័យ ប្រទានដល់សមាជិក សមាជិការ ចំនួន១៥០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ចំនួន១០០០០រៀល សៀវភៅព្រះរូបព្រះឆាយាលក្សចំនួន១ក្បាល នំមួយកញ្ចប់។