កិច្ចប្រជុំថ្នាក់ដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិ រាជធានី-ខេត្ត ទាំង២៥ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច

ដោយ SKP.IT ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈកម្មាធិការប្រតិបត្តិរាធានី-ខេត្ត ក្រោមព្រះអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន និងអ្នកម្នាង។ អមព្រះដំណើរដោយ ឯកឧត្តម យូ ហុកគ្រី ឯកឧត្តម ញ៉េប ប៊ុនជិន អនុប្រធានគណបក្ស ឯកឧត្តម ប្រធានក្រុមការងារ ឯកឧត្តម សាយ ហាក់ អគ្គលេខាធិការប្រតិបត្តិ និងអគ្គលេខាធិការរង សហជីវិន សហជីវិនី ដែលជាប្រធានគណៈកម្មាធិការ ប្រតិបត្តិរាជធានី-ខេត្តទាំង២៥ ប្រមាណជា ជាង៥០នាក់។ ឆ្លៀតក្នុងឳកាសសម្តេចក្រុមព្រះ ព្រះប្រធាន បានកោតសរសើរ ដល់សហជីវិន សហជីវិនី ដែលបានខិតខំតស៊ូ គ្រប់កាលៈទេសៈមិនថា ពេលណា ជាពេលណា ទេគឺនៅតែស្មោះត្រង់ ដង្ហែព្រះអង្គ ជាព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបន្តគាំទ្រព្រះមាគាដឹកនាំរបស់ព្រះអង្គ ជានិច្ច។ នៅទីបញ្ចប់ សម្តេចព្រះប្រធាន និងអ្នកម្នាង បានពស្វ ហឫទ័យប្រទានដល់ សហជីវិន សហជីវិនី នូវទូរស័ព្ទដៃ ម្នាក់មួយគ្រឿង និងព្រះរាជទ្រពមួយចំនួនទៀត។