សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង យាងក្នុងពិធីប្រគល់ត្រាបក្ស ជូនដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ស្រុក-ខ័ណ្ឌ ឃុំ-សង្កាត់

ដោយ SKP.IT ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង យាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ត្រាបក្ស ជូនដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ស្រុក-ខ័ណ្ឌ ឃុំ-សង្កាត់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិក សមាជិការ អញ្ជើញចូលរួមប្រមាណជា ជាង៣០០០នាក់ ពិធីនេះបានប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។