សម្តេចក្រុមព្រះ យាងសួរសុខទុក្ខប្រជារាស្រ្តខេត្តកំពង់ចាម
ដោយ SKP.IT ថ្ងៃទី១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក,ព.ស.២៥៦២
កំពង់ចាម៖ ព្រះវត្តមានដ៏ថ្លៃថ្លា របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ក្នុងឪកាសនៃការយាងចុះសូរសុខទុក្ខ ប្រជារាស្រ្ត នៅតាមមូលដ្ឋាន សបញ្ជាក់ឱ្យឃើញថា ព្រះអង្គតែងតែយកព្រះទ័យ ទុកដាក់ ចំពោះប្រជារាស្រ្ត មិនថាទីជាតិឫឆ្ងាយទេ គឺព្រះអង្គតែងតែយាងទៅដល់ គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេស ហើយនៅថ្ងៃទី១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក,ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ សម្តេចព្រះប្រធាន និងអ្នកម្នាង បានយាងចុះសូរសុខទុក្ខ ប្រជារាស្រ្ត នៅទីតាំងបីកន្លែងដាច់ដោយឡែក ពីគ្នាលើកទី១ ធ្វើស្រុកព្រៃឈរដែរមានប្រជាពលរដ្ឋចូលរួម២៥០០នាក់ លើកទី២ ធ្វើនៅ ស្រុកចំការលើដែរមានប្រជាពលរដ្ឋចូលរួម១០០០នាក់ និងលើកទី៣ ធ្វើនៅ ស្រុកបារាយ​ ខេត្តកំពង់ធំ ដែរមានប្រជាពលរដ្ឋចូលរួម ៨០០នាក់។ នៅក្នុងឪកាសនោះ សម្តេចព្រះប្រធាន ថ្លៃងអំណរគុណចំពោះថ្នាក់ដឹកនាំស្រុក មានឯកឧត្តម យ៉ាន សុគន្ធ និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការស្រុក ឃុំ ភូមិ ដែរបានរៀបចំពីធីសួរសុខទុក្ខនេះឡើង នៅទីបញ្ចប់ព្រះអង្គ​ បានសព្វព្រះហឫទ័យ ចែកជូនដល់បងប្អូនដែរបានចូលរួម ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល និងអាវ ចំនួន១។