សម្តេចក្រុមព្រះ យាងសំណេះសំណាល ជាមួយប្រជារាស្ត្រខេត្តព្រៃវែង
ដោយ SKP.IT ថ្ងៃទ០៣ ខែមិថុនា ឆ្នាំ២០១៨
ព្រៃវែង៖ គណបក្សហ៊្វុនស៊ិនប៉ិច ខេត្តព្រៃវែងបានរៀបចំពិធីសំណេះសំណាល ចំនួន៣កន្លែងផ្សេងគ្នា ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយ ឯកឧត្តមតំណាងរាស្រ្តរដ្ឋសភា ព្រឹទ្ធសភា សហជីវិន សហជីវិនី ដែរជាថ្នាក់ដឹកនាំ ហើយក៏មានការអញ្ជើញចូល រួមពីសមាជិក សមាជិការ ប្រជាពលរដ្ឋប្រមាណជា ៧០០០នាក់។