សម្តេចក្រុមព្រះ យាងសួរសុខទុក្ខជាមួយប្រជារាស្ត្រខេត្តតាកេវ
ដោយ SKP.IT ថ្ងៃទ២៧ ខែឧសភា ឆ្នាំ២០១៨
តាកែវ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានយាង និងអញ្ជើញចុះ សំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ សមាជិក សមាជិការ នៅភូមិតាសំ ឃំុបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែរមានអ្នកចូលរួមប្រមាណជា២០០០នាក់។ នៅក្នុងឪកាសនេាះ សម្តេចព្រះប្រធាន បានកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្ត មានឯកឧត្តម ឆឹង ចំរើន ឯកឧត្តម សុខ ច័ន្ចក្រិស្ណា ឯកឧត្តម អ៊ី ជឿន ឯកឧត្តមសំ វុឌ្ឍី សហជីវិនហួន ហួត ដែរបានរៀបចំអោយមានកម្មវិធីនេះ ដើម្បី អោយព្រះអង្គបានជួបដោយផ្ទាល់ជាមួយប្រជា រាស្ត្រ របស់ព្រះអង្គ។