សម្តេចក្រុមព្រះ យាងសួរសុខទុក្ខជាមួយប្រជារាស្ត្រខេត្តកំពង់ចាម
ដោយ SKP.IT ថ្ងៃទ២៥ ខែឧសភា ឆ្នាំ២០១៨
កំពង់ចាម៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង យាងចុះជួបសួរសុខទុក្ខ ប្រជានុរាស្ត្រ តាមដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ក្នុងស្រុក កងមាស ឃុំស្តៅលើ /ឃុំកងតាណឹង/ ឃុំរកាអារ / ឃុំខ្ជៅ និង ឃុំអង្គរបាន និងឃុំផ្អាវ។ ព្រះវត្តមានដ៏ថ្លៃថ្លារបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ត្រូវបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ យ៉ាងកក់ក្តៅ ដោយប្រជារាស្ត្រ ជាសមាជិកសមាជិកា បងប្អូនប្រជានុរាស្ត្រយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ ស្មោះស្ម័គ្រជាទីបំផុត ។