សម្តេចក្រុមព្រះ យាងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋខេត្តក្រចេះ
ដោយ SKP.IT ថ្ងៃទ២០ ខែឧសភា ឆ្នាំ២០១៨
ក្នុងឪកាសនៃការបោះឆ្នោតសកលកាន់តែខិតជិតមកដល់ យើងឃើញថាគណបក្ស ហ៊្វុនស៊ិនប៉ិច ដឹកនាំដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាន និង អ្នកម្នាង កំពុងតែមមាញឹក ចុះសួរសុខទុក្ខ ប្រជារាស្ត្រ តាមមូលដ្ឋាន ហើយនៅថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១៨ សម្តេចព្រះប្រធាន និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំនៃ គណបក្សបានយាង និងអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបង ប្អូនសមាជិក និងប្រជាពលរដ្ឋ ប្រមាណជាជាង១០០០នាក់ នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ។