សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស និងអ្នកម្នាង យាងសំណេះសំណាល់ជាមួសមាជិក ខេត្តកំពង់ចាម
ដោយ SKP.IT ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង បានអញ្ញើ សមាជិក សមាជិកា ប្រមាណជា១៥០នាក់ ដែលជារចនាសម្ព័ន្ធ ប្រធាន-អនុប្រធានភូមិ ឃុំ -ស្រុក សរុបទាំងអស់១០ ស្រុក នៅទូទាំងខេត្តកំពង់ចាម ដើម្បីធ្វើការសំណេះសំណាល សាកសួរសុខទុក និងធ្វើការប្រកាសផ្សព្វផ្សាយពីសមិទ្ធផល និងគោលនយោបាយ សំខាន់របស់គណបក្ស។ កម្មវិធីនេះបានប្រារព្វធ្វើឡើង នៅភោជនីដ្ឋានលែនស្កេត ក្នុងរាជធានីភ្នំពេញ នៅចុងបញ្ចប់ សម្តេចព្រះប្រធាន និងអ្នកម្នាងបានសព្វព្រះទ័យ ចែកជូន ព្រះអំណោយក្នុងម្នាក់ៗទទួលបាន ថវិការ៣ម៉ីនរៀល និងខោអាវ១សម្រាប់។